(កំពង់ចាម)៖ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) និងសហការី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះបង្រៀនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នៅឃុំអារក្សត្នោត និងឃុំទួលសំបួរ។
ក្នុងនោះ នៅឃុំអារក្សត្នោតដឹកនាំដោយលោក ហេង វុទ្ធី បានបន្ដចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងបានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ ព្រមទាំងចែកខិតប័ណ្ណគណបក្សក្នុងភូមិបែកអន្លូង។
ដោយឡែក នៅឃុំទួលសំបួរដឹកនាំដោយលោក វ៉ា ស្រេង ប្រធានគណបក្សមូលដ្ឋានឃុំទួលសំបួរ និងសហការី បានចុះសាកសួរសុខទុក្ខ និងបានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការតាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ព្រមទាំងចែកខិតប័ណ្ណគណបក្សក្នុងពោន (នៅវិហារឥស្លាម តំបន់បុស្សកន្ទួត)៕