(កំពង់ឆ្នាំង)៖ ពលរដ្ឋនៅក្នុងស្រុកកំពង់លែងភាគច្រើន មានទឹកចិត្តរីករាយ និងសារទរចំពោះចំណាត់ការរបស់អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមួយរយៈនេះ បានមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះជនខិលខូចដែលបានលួចទន្ទ្រានយកដីរបស់រដ្ឋ ដោយលោកបានចាត់ក្រុមការងារចុះធ្វើការពិនិត្យស្រាវជ្រាវ និងដកហូតយកដីព្រៃលិចទឹករបស់រដ្ឋជាង១០០ហិកតា មកទុកជាសម្បត្តិរដ្ឋវិញ។

ដីព្រៃលិចទឹកទាំងអស់ខាងលើនេះ ត្រូវបានជនល្មើសមួយចំនួនលួចឆក់ឱកាសទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំឡុងពេលដែលអាជ្ញាធរនិងសមត្ថកិច្ចកំពុងជាប់រវល់ក្នុងការរៀបចំ ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ចំពោះអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បើទោះជាមានភាពមមាញឹកក្នុងការការពារ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំខាងមុខនេះក៏ដោយ ក៏នៅតែឆ្លៀតឱកាសដ៏មានញឹកនេះ ចុះបំពេញការងារទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសការរំលោភបំពានដីព្រៃលិចទឹកជាដីតំបន់៣របស់រដ្ឋយ៉ាងសកម្មផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខេត្តកក្កដា ក្រុមការងារចម្រុះរបស់ខេត្តដែលមានបទបញ្ជាពីលោកអភិបាលខេត្ត បានចុះទៅពិ និត្យ និងធ្វើការដកហូតដីព្រៃលិចទឹកចំនួនជាង១០០ហិកតានៅចំណុច ឃុំច្រណុក ស្រុកកំពង់លែងដែលជនឆក់ ឱកាសមួយចំនួនតូចបានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ។

ករណីនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក អភិបាលខេត្ត ក្រុមការងារ ចម្រុះដែលមានអាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនា ញ រដ្ឋបាលជលផល មន្ត្រីជំនាញភូមិបាល សមត្ថកិច្ចទាំងបីអង្គភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បា នចុះទៅពិនិត្យនិងធ្វើការផ្ទៀងផ្ទាត់នៅលើទីតាំងដីព្រៃលិ ចទឹកនៅចំណុចខាងលើនេះជាក់ស្ដែងផងដែរ។

លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលក្រុមការងារចម្រុះបានរកឃើញទំហំនៃការខូចខាតដីព្រៃលិចទឹកមានចំនួនជាង១៤៤ហិកតា ករណីនេះ លោកក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ដឹកនាំរួចហើយដែរ។ បច្ចុប្បន្នដោយរង់ចាំ តែចំណាត់ការពីលោកអភិបាលខេត្ត តែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោកក៏បានផ្ដល់ព័ត៌មានមកភ្នាក់ងារអង្គភាពព័ត៌មាន fresh news ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះឲ្យដឹងផងដែរថា ពាក់ព័ន្ធរឿងដីព្រៃលិចទឹ កដែលជាដីតំបន់៣របស់រដ្ឋនៅក្នុងឃុំច្រណូក ស្រុកកំព ង់លែងខាងលើនេះ កាលពីថ្ងៃ១៤ ខែកក្កដានេះ ក្រុមការ ងារចម្រុះដឹកនាំដោយក្រុមការងាររដ្ឋបាលជលផលថ្នាក់ជាតិបានពិនិត្យនិងផ្ទៀងផ្ទាត់ជាក់ស្ដែងក៏បានរកឃើញទំហំនៃការខូចខាតនៅលើផ្ទៃដីព្រៃលិចទឹករបស់រដ្ឋអស់ចំនួនប្រមាណជាង១៤៤ហិកតាពិតប្រាកដមែន។

លោកបញ្ជាក់ទៀតថា ដីព្រៃលិចទឹកជាដីតំបន់៣របស់រដ្ឋនៅក្នុងស្រុកកំពង់លែង ទាំងដីដែលបានដកហូតពីប្រជា ពលរដ្ឋធ្លាប់បានអាស្រ័យផលសរុបមានជាង៥ម៉ឺនហិកតា ដីក្នុងចំនួនទាំងអស់នេះដែរ ត្រូវបានចុះបញ្ជីជាសម្បត្តិរបស់រដ្ឋ ដែលមានទាំងប័ណ្ណរឹងគ្រប់គ្រងដោយរដ្ឋយ៉ាងត្រឹមត្រូវទៀតផង។ហេតុនេះមិនអនុញ្ញាតឱ្យជនណាម្នាក់ទៅរំលោភបំពាន ឬទន្ទ្រានយកជាកម្មសិទ្ធិបាននោះឡើ យ។ ចំពោះករណីដែលមានជនមួយចំនួនតូចចូលរំលោភ បំពានរហូតមានចំនួនរាប់រយហិកតាខាងលើនេះ លោកក៏បានធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំអស់ហើ យដោយរង់ចាំតែចំណាត់ការពីថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ ចំពោះអ្នកដែលពាក់ព័ន្ធក្នុងករណីនេះមួយចំនួនលោកក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីក្រុមការងារចម្រុះចុះធ្វើការដកហូតយកដីព្រៃលិចទឹករបស់រដ្ឋមកទុកជាសម្ប ត្តិរដ្ឋវិញ ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងភាគច្រើនលើ សលប់មានទឹកចិត្តសប្បាយរីករាយ និងសាទរឥតឧបមា ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំនិងក្រុមការងារយើង ដោយសារតែពួកគាត់ភាគច្រើនមានដីនៅទីនោះដែលធ្លា ប់បានអាស្រ័យផលកន្លងមក ហើយពួកគាត់បានស្ម័គ្រចិ ត្តប្រគល់ដីជូនរដ្ឋវិញ។តែផ្ទុយទៅវិញមានជនខិលខូចមួយចំនួនតូចបានចូលទៅរំលោភបំពានរួមទាំងដីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលកន្លងមកទៀតផង។

ទន្ទឹមនឹងនេះពួកគាត់ក៏បានសំណូមពរយ៉ាងទទូចដល់រូបលោកដែលជាប្រធានមន្ទីរកសិកម្មផ្ទាល់ ដោយសុំឲ្យលោកធ្វើយ៉ាងណាត្រូវស្រាវជ្រាវវែកមុខរកអ្នកពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបាន ដោយកុំឲ្យមានការយោគយល់ ពួកគាត់ក៏សុំឲ្យលោកធ្វើយ៉ាងណាអនុវត្ត ឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទើបតែបានចេញបទបញ្ជានាពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធនិងជនឆក់ឱកាសរំលោភបំពាននិងបំផ្លាញនូវធនធានធម្មជាតិរបស់រដ្ឋក្នុងអំឡុងពេលបោះឆ្នោតនេះ៕