(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារចុះ មូល ដ្ឋានឃុំបន្ទាយស្ទោង បានបន្តជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីណែនាំអំពីតួនាទីភារកិច្ចរបស់ប្រធានក្រុមបក្ស និងបានណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ បោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជិត២០០នាក់។

លោក សោម ស៊ុន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យរួចផុតពីសេចក្តីស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត  អៀង សារី ខៀវ សំផន ហើយបានការពារទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកវិញបាន និងបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ  ដែលធ្វើឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

លោកបានណែនាំដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកបក្ស ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ ហើយត្រូវណែនាំសមាជិកបក្សក្នុងក្រុមនីមួយៗអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។

លោក សោម ស៊ុន បានណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ និងបានអញ្ជើញសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មេត្តាអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព និងថែរក្សាបានសុខសន្តិភាព ព្រម ទាំងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ដូចបច្ចុប្បន្ន និងទៅអនាគ៕