(កណ្តាល)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា  អនុប្រធានគណបក្សខេត្ត​កណ្តាល បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន។

លោក នុត ពុធដារ៉ា​ បានធ្វើការឃោសនា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាត្រៀមខ្លួន និងត្រៀមឯកសារ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ អោយបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។

សមាជិកសមាជិកា ទាំងអស់ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន  ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក​បណ្ឌិត ហ៊ុន  ម៉ាណែត ជាបេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់ពេលអនាគត។​