(កោះកុង)៖ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងលោកស្រី សាំង សូរធូកា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំង២០២៣ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនឃោសនារកសំឡេងគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣។

លោក ឈឿន កុសលវីរៈ បានលើកឡើងថា អស់រយៈពេល ៧២ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបម្រើប្រជាជនខ្មែរ និងទឹកដីកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងនៅតែបន្តបំពេញតួនាទីដ៏សំខាន់នេះ ដើម្បីរក្សាសន្តិភាព មោទនភាពជាតិ សេរីភាព និងសុភមង្គល ជូនប្រជាជនខ្មែរគ្រប់រូប។

លោក ឈឿន កុសលវីរៈ បានបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ គឺបោះឆ្នោតដើម្បីសុភមង្គលរបស់យើង និងគ្រួសារយើង បន្តទៅគ្រប់ៗជំនាន់៕