(ព្រះសីហនុ)៖ លោក​ អ៊ុក​ សីហា​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុកព្រៃនប់​ ទទួល​ពីរឃុំ ​(ឃុំ​បិតត្រាំង​ ឃុំ​រាម​) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានអញ្ជើញ​ចូលរួម​ និងដឹកនាំ​សមាជិកសមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ ឃុំបិតត្រាំង​ និង​ឃុំ​រាម​ ប្រមាណ​ ១៥០០នាក់​ ក្នុងពិធីហែរក្បួរឃោសនា ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ថ្លែងទៅកាន់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, លោក​ អ៊ុក​ សីហា បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។

សមាជិក-សមាជិកាបក្សទាំងអស់មានវត្តមាននៅក្នុងពិធី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេន សម្រាប់អនាគត។

បន្ទាប់ពីមានមតិសំណេះសំណាលរួច, លោក​ អ៊ុក​ សីហា បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក និងបានជួបជាមួយសមាជិកគណបក្ស នៅតាមមណ្ឌលសកម្មភាពជាច្រើន នៅក្នុងស្រុកព្រៃនប់៕