(ភ្នំពេញ)៖ នៅវេលាម៉ោង​០៥៖១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែង កើតឡើងចំណុចផ្សារអន្តរជាតិ លក់សម្ភារៈសំណង់ចិន ស្ថិតនៅផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ វក ស្រីឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ។ មុខរបរ អាជីវករ, មូលហេតុឆ្លងចរន្តអគិ្គសនី, ប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ០៥ម៉ែត្រ គុណ២៥ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង នឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច នឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារៈមួយចំនួន។

ស្លាប់​មនុស្ស​គ្មាន, របួស​មនុស្ស​គ្មាន, រថយន្តការិ.​អគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើនឹង១៧៦ម៉ែត្រគូប, រថយន្តជំនួយ, រថយន្តទីក្រុងជ្រោយចង្វារចំនួន៦គ្រឿង, ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

បានពន្លត់ចប់ នៅម៉ោង៦៖៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕