(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានបន្តចុះមូលដ្ឋានជួបសួរសុខទុក្ខ សមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណជិត២០០នាក់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបន្តថា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានសាទរចំពោះសមិទ្ធិផលដែល សម្រេចបាននានាលើគ្រប់វិស័យ វិស័យអប់រំ សុខាភិបាល ពុទ្ធចក្រ សេវាសាធារណៈ និងមានហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋលុះត្រាតែសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខពិសេសបោះឆ្នោតជូនគណបក្សប្រជនកម្ពុជាដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ក្រុមគ្រួសារនិងប្រទេសជាតិយើង។
លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើ ឲ្យការបោះឆ្នោតឲ្យបានរួចរាល់។
ចុងក្រោយលោក ឃឹង នុភាព បានសម្ដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកការដោយមានការរើសអើងនោះឡើយ៕