(កំពង់ធំ)៖ លោក ស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា អ្នកមិនបានទៅចូលរួមបោះឆ្នោត ហាក់បីដូចជាមិនបានទៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ។

លោកស្រី ស្រី ឃួន ឃុនឌី បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងបង្រៀនពីការគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅភូមិសំរោង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រមាណជិត២០០នាក់ ។

លោកស្រី បានលើកឡើងអំពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកសាងបានកន្លងមក ដូចជាមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលារៀន និងវត្តអារាម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ក៏ត្រូវបានកសាងជាបន្តបន្ទាប់ ។

លោកស្រីបន្តថា រាល់ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្នក្នុងមូលដ្ឋាន ដែលរស់នៅប្រកបដោយសេចក្ដីសុខសាន្តនាពេលនេះ អាស្រ័យដោយម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោត និងត្រូវគូសលើសន្លឹកឆ្នោតរបស់ខ្លួន ឲ្យបានត្រឹមត្រូវដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ដោយគាំទ្រគណបក្សប្រជាជនកម្ពុជា មួយសម្លេង និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិពិសេសគឺដើម្បីផ្ដល់ជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ជាបន្តទៀត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នានឹងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕