(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តសំណេះសំណាលជាមួយសមាជិកសមាជីកាគណបក្សប្រជាជន ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រម៉ាណ ៧២០នាក់ ដោយមានក្រុមការងារចមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់គណបក្សប្រជាជនអញ្ជើញចូលរួមផងដែរ ។
លោក វ៉ី សំណាង បានលើកឡើងថា ជាង៥០០ឆ្នាំកម្ពុជា គឺមានសង្គ្រាមជាបន្តបន្ទាប់ ប៉ុន្តែពេលកម្ពុជាមានសន្តិភាពលែងមានសង្គ្រាមដោយសារតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកបន្តថា គណបក្សប្រជាជនបានរំដោះបងប្អូនប្រជាជនចេញរបបដ៏ខ្មៅងងឹត ជាគុកឥតជញ្ជាំង កាប់សម្លាប់ឥតត្រាប្រណីក្នុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ជាងនេះទម្រាំមានពេលនេះ គឺយើងរស់រៀនដោយភាពលំបាកលំបិនផុតលេខជាង៤០ឆ្នាំកន្លងមក តែដោយភាពឈ្លាសវៃនៃការដឹកនាំរបស់សម្តេចតេជោ បានប្រែក្លាយកម្ពុជាឲ្យស្មើមុខ ស្មើមាត់ទាំងជាតិ និងអន្តរជាតិ ។
លោកប្រធានបញ្ជាក់ថា គណបក្សប្រជាជនមិនដែលសន្យា ចោលនោះទេ ហើយតែងតែអនុវត្តន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយដោះស្រាយគ្រប់កាលៈទេសៈមិនទុកបងប្អូនចោលឡើយ មានន័យថាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងមូល ។
ឃុំស្វាយចចិប មានទីតាំងស្ថិតនៅប៉ែកខាងជើង នៃសាលាស្រុកបសេដ្ឋ ចម្ងាយ២៣ គីឡូម៉ែត មានព្រំប្រទល់ខាងជើងជាប់ឃុំធម្មតាអរ និងឃុំក្រាំងអំពិល ស្រុកសំរោងទង ខាងត្បូងជាប់ឃុំកក់ និង ឃុំព្រះខែ ខាងកើតជាប់ឃុំទួលសាលា ខាងលិចជាប់ឃុំជាំសង្កែ និងឃុំព្រៃក្មេង ស្រុកភ្នំស្រួច។
ឃុំស្វាយចចិប មានគ្រួសារ សរុប ២,៥០៣គ្រួសារ ប្រជាពលរដ្ឋ សរុប ១០,១២៦ នាក់ស្រី ៥,២២៦ នាក់ អាយុ១៨ ឡើង ៦,៩៥២ នាក់ ស្រី ៣,៧៥២ នាក់ សមាជិកបក្សក្នុងប្រព័ន្ធ SEVER សរុប ៤,៧៥៦ នាក់ស្រី ២,៧៦៦ នាក់ ។
គណបក្សប្រជាជនកម្ពុជាឃុំ ដែលអញ្ជើញមកជួបជុំថ្ងៃនេះ មានភូមិទាំង១៥ នៃឃុំស្វាយយចចិប ស្របតាមប្រតិទិនការងាររបស់ គ ជ ប ក៏ដូចជាផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រិត្តិទោនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕