(កំពង់ឆ្នាំង)៖ លោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ និងភូមិសេះស្លាប់ សរុបចំនួន២១១នាក់។

ក្នុងឱកាសនោះ ក៏មានការចួលរូមពីលោក សុខ សន អនុប្រធានក្រុមការងារថ្នាក់កណ្តាល, លោក សោម ភិរុណ ក្រុមការងារថ្នាក់ខេត្ត ,លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ។

លោកបានណែនាំអនុវត្តន៍ជាក់ស្តែង សាកល្បងគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ព្រមទាំងណែនាំការត្រៀមឯកសារផ្សេងៗពាក់ព័ន្ធ សម្រាប់ឈានឆ្ពោះទៅការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ។

លទ្ធផលសរុបនៃការគូសសន្លឹកឆ្នោតបានការចំនួន២១១សន្លឹក (សន្លឹកឆ្នោតពុំបានការ០សន្លឹក)។

ទិដ្ឋភាពនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលកក់ក្តៅក្រៃលែង៕