(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (AUC) បានទទួលពាក្យបណ្តឹងប្រមាណ ៦៤ករណី នៅក្នុងខែកក្កដា ឆ្នាំ២០១៦នេះ ប៉ុន្តែក្នុងនោះមាន១៧បណ្តឹង មិនមានការពាក់ព័ន្ធនឹងករណីពុករលួយនោះទេ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយ ដោយបង្ហាញក្រោយកិច្ចប្រជុំប្រចាំខែកក្កដា កាលពីម្សិលមិញ។

នៅក្នុងរបាយការណ៍ដដែល បានឱ្យដឹងថា ក្នុងចំណោមពាក្យបណ្តឹង៦៤នោះ មាន២៣បណ្តឹង ឬស្មើនឹង៣៦ភាគរយ គឺជាបណ្តឹង ដែលប្តឹងឡើងជនអានាមិក។ នៅក្នុងចំណោមបណ្តឹងទាំងអស់ សាមីខ្លួនដែលរងការចោទប្រកាន់ បានធ្វើសេចក្តីបំភ្លឺចំនួន ២៤លិខិត ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលប្រកាសម្សិលមិញ៖