(កំពង់ចាម)៖ លោកយាយ​ ហែន​ យ៉ុម​ អាយុ៨៨ឆ្នាំ រស់នៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម បានលើកឡើងថា «ខ្ញុំស្រឡាញ់តែគណបក្សលោក ហ៊ុន សែន» និងសន្យាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា មុខនេះ។

តាមរយៈវីដេអូ លោកយាយ ហែន​ យ៉ុម​ បានបញ្ជាក់ថា នៅពេលលោកយាយមានការខ្វះខាត គឺមានតែមន្ត្រីគណបក្សប្រជាជនកម្ពុជាបានជួយយកចិត្តទុកដាក់ផ្តល់នូវគ្រឿងឧបភោគ បរិភោគ ដល់លោកយាយជាបន្តបន្ទាប់។

លោកយាយ ហែន យ៉ុម បានបន្តថា គាត់ស្គាល់គណបក្សសម្តេចតេជោ ហ៊ុន សែន ច្បាស់ណាស់ ដែលបានជួយប្រជាជនឱ្យរួចផុតពីរបបខ្មែរក្រហម៕

ខាងក្រោមនេះជាវីដេអូ លោកយាយ ហែម យ៉ុម៖