(កណ្តាល)៖ លោក ហាក់ សុខមករា អនុប្រប្រធានទី១ ក្រុមការងារគណបក្សចុះសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនឃោសនាបោះឆ្នោតលើកទី៣ នៅក្នុងមូលដ្ឋានសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់៕