(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុម ការងារចុះមូលដ្ឋានស្រុកសន្ទុក បានដឹកនាំក្រុមការងារចូលរួមដង្ហែរក្បួនឃោសនា រកសម្លេងឆ្នោតតាមមូលដ្ឋាន និងបានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាជនក្នុងភូមិស៊ីវត្ថា ឃុំប្រាសាទ និងភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងបានអំពាវនាវប្រជាជនឲ្យបន្តការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កា នៅលេខរៀងទី១៨ និងបានពន្យល់ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដែលកំណត់ដោយច្បាប់។

លោកស្រីបណ្ឌិត ជា សិរី បានរំលឹកប្រាប់ប្រជាជនឲ្យបានដឹងអំពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកសាងបានកន្លងមក ដូចជាទាំមន្ទីរពេទ្យ,មណ្ឌលសុខភាព, សាលារៀន និងវត្តអារាម ក្នុងនោះរួមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានក៏ត្រូវបានកសាងជាបន្តបន្ទាប់ ដែលពីដើមពុំធ្លាប់មានទាល់តែសោះ។

លោកស្រីបណ្ឌិតបញ្ជាក់ថា រាល់ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ប្រជាជនសុទ្ធតែបានឃើញផ្ទាល់នឹងភ្នែកនៅជុំវិញខ្លួន ក្នុងមូលដ្ឋានដែលរស់នៅ ម្យ៉ាងទៀតការរស់នៅសព្វថ្ងៃរបស់អ៊ុំ,ពូ,មីងប្រកបដោយសេចក្ដីសុខសាន្តនាពេលនេះ អាស្រ័យដោយម្លប់សន្តិភាពដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីបណ្ឌិតបានអំពាវនាវដល់ ប្រជាជនទាំងអស់ឲ្យអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នានឹងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨មានរូបសញ្ញាទេវតាបាចផ្កា។ ទន្ទឹមនេះលោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោត និងត្រូវគូសលើសន្លឹកឆ្នោតរបស់ខ្កួនឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោកសន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិពិសេសគឺដើម្បីផ្ដល់ជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ជាបន្តទៀត៕