(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានដឹកនាំក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងចុះសំណេះសំណាលរាំលេងជាមួយប្រជាពលរដ្ឋ នៅឃុំព្រែកកុយ និងឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ពិសេសបោះឆ្នោត ជូនគណបក្សប្រជន កម្ពុជាដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួន យើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិយើង។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលនូវភាពរាក់ទាក់ស្និទ្ធស្នាល និងស្នាមញញឹមដ៏ស្រស់ស្រាយ ប្រកបដោយការស្រឡាញ់ពេញចិត្តពីបងប្អូន ពូ មីង ដែលជាប្រជាពលរដ្ឋផងដែរ៕