(ភ្នំពេញ)៖ គិតរហូតដល់ពេលនេះ មានរយៈពេលប្រមាណជាង១០ថ្ងៃហើយ ដែលគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។ តើរយៈពេលជាង១០ថ្ងៃមកនេះ ការហែក្បួនឃោសនាបោះឆ្នោត មានស្ថានភាពដូចម្តេច? ហើយគ.ជ.ប បានទទួលបណ្តឹង និងដោះស្រាយបានអ្វីខ្លះ?
នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ «ស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧» ដោយកិច្ចពិភាក្សានេះ មានការចូលរួមជាវាគ្មិនដោយ លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕