(ភ្នំពេញ)៖ ក្រុមការងារចល័តរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ញ៉ សុខឃីម ហៅ Han Sujin (ប្រធានក្រុមព្រឹត្តិបត្រសកល) និងតំណាងសហគមន៍លោកស្រី នី សណ្ដោស នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះធ្វើយុទ្ធនាការបង្ហាញអំពីរបៀបគូសលើសន្លឹកឆ្នោតគំរូឱ្យបានត្រឹមត្រូវសម្រាប់ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅចំណុចភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់យុទ្ធនាការនេះក្រុមការងារបានប្រើប្រាស់សន្លឹកឆ្នោតគំរូចំនួន ១៧៥សន្លឹកឆ្នោត ហើយសន្លឹកបានការមានចំនួន ១៦៨សន្លឹក ដោយឡែកសន្លឹកឆ្នោតមិនបានការមានចំនួន ៧សន្លឹក៕