(បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលបាននូវប្លង់កម្មសិទ្ធិបានសម្រេចហើយគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអនុញ្ញាតឲ្យធ្វើប្លង់កម្មសិទ្ធិដល់វិទ្យាល័យសម្តេចឪ។
លោកស្រី ឆាន់ ចន្ទសោភា នាយិការងវិទ្យាល័យសម្តេចឪ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យសម្តេចឪ ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់និងកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់វិទ្យាល័យសម្តេចឪផងដែរ៕