(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំ និងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់។
យុន្ធនាការនេះ បានធ្វើឡើងជាប្រចាំដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបណ្តាគណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។
ជាមួយគ្នានេះ សម្តេចតេជោ ក៏ឲ្យចាត់វិធានការ លើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋឲ្យគូសបំផ្លាញសន្លឹកឆ្នោតផងដែរ៕