(ភ្នំពេញ)៖ នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលអោយមនុស្សស្លាប់២នាក់ (ប្រុស) រងរបួសធ្ងន់១០នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង រថយន្តធុនធំ ចំនួន១គ្រឿង និងយានផ្សេងៗ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន ១លើក,បត់គ្រោះថ្នាក់២លើក , មិនគោរពសិទ្ធិ ២លើក ,ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៤នាក់)។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៧០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៨៧១គ្រឿង និងពិន័យសរុប ចំនួន១,៨៣៤គ្រឿង៕