(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាជិត៥០០នាក់ ហែក្បួនឃោសនាការរកសំឡងឆ្នោតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃឹង នុភាព បានថ្លែងថា សមាជិក សមាជិកាគណបក្សត្រូវជឿជាក់លើគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព ព្រោះគណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាពដែលរកបានមកយ៉ាងលំបាក។

លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស
ប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ឃឹង នុភាព អំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត៕