(កោះកុង)៖ លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ លើកឡើងថា ឃុំកោះស្តេចបច្ចុប្បន្នភាព មានភាពរីកចំរើនដែលធ្វើឱ្យឃុំកោះស្តេចមួយមានការរីកចម្រើនវិស័យទេសចរណ៍ដែលមានការគាំទ្រភ្លៀវទេចរណ៍ជាតិ អន្តរជាតិដែលចូលមកកំសាន្តនៅតាមរម្មណីដ្ឋាននានាស្ថិតនៅក្នុងឃុំកោះស្តេចនេះ។
លោកអភិបាលរងបានបន្តថា ចំពោះសំណង់ គឺមានកត្តា៣៖ កត្តាទី១ ភាពរីកចម្រើននៃប្រទេសជាតិ កត្តាទី២ ភូមិសាស្រ្តរស់នៅពលរដ្ឋម្ចាស់ស្រុក កត្តាទី៣ លំហូភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ ដូច្នេះទើបធ្វើឱ្យមានអ្នកវិនិយោគ ឬពលរដ្ឋ មានលទ្ធភាពធ្វើរីស៊ត ផ្ទះសំណាក់ ឬជួសជុលលំនៅដ្ឋាន។
លោក អភិបាលរងរូបនេះបានបន្ថែមថា ពលរដ្ឋរស់នៅលើឃុំកោះស្តេចជាង៨០ភាគរយរស់នៅលើផ្ទៃទឹកក្បែរច្រាំង ឬឆ្នេរសមុទ្រ រីឯ២០ភាគរយទៀត រស់នៅលើគោក ភាគច្រើនជាមានមុខរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍កម្សាន្តជូនដល់អ្នកទេសចរណ៍ដែលមកមូលដ្ឋានឃុំកោះស្តេចនេះ។
ប្រជាពលរដ្ឋរស់នៅលើកោះស្តេច ពួកគាត់រស់នៅតាំងជំនាន់សម័យបារាំង និងអំឡុងឆ្នាំ១៩៨០មកម្ល៉េះហើយប្រកបរបរនេសាទរនិងទិញលក់ផលនេសាទររកបានមកពីសមុទ្រ។
ចំពោះសំណងសង់នៅផ្ទៃទឹកនេះបច្ចុប្បន្ន អាជ្ញាធរស្រុក និងមន្រ្តីជំនាញ ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការតាមដានពិនិត្យលើការដ្ឋានសំណង់ដែលខុសច្បាប់។
ទោះបីយ៉ាងណាក៏យោគយល់ចំពោះពលរដ្ឋដែលចង់ជួសជុលសំណង់ផ្ទះមកជាបេតុងរឹងមាំ ដើម្បីការពារសុវត្ថិភាពរស់នៅខ្លាចបាក់រំលំស្រុតទៅក្នុងទឹកនៅពេលមានព្យុះភ្លៀងវាអាចមានហានិភ័យខ្ពស់ដល់អាយុជីវិតពួកគាត់ទៀតផងហើយទន្ទឹមនោះ អាជ្ញាធរបានចងជាលក្ខខណ្ឌមួយចំនួន ករណីរាជរដ្ឋាភិបាលមានតម្រូវការអភិវឌ្ឍន៍ទៅថ្ងៃមុខ។
លោកបន្តថាចំពោះទិន្នផលនេសាទមានការថយចុះគួរឱ្យកត់សម្គាល់ ជាការបង្ខំចិត្តរបស់ពលរដ្ឋដែលមានលទ្ធភាពមួយចំនួនងាកមកធ្វើផ្ទះសំណាក់ ឬទិញទូកដឹកជញ្ចូនអ្នកទេសចរទៅលេងតាមកោះជំនួសឱ្យការនេសាទរ ឬទិញផលនេសាទទៅលក់នៅទីផ្សារដូចមុន។
អាជ្ញាធរតែងចុះអង្កេតមើលពីសំណង់ខុសច្បាប់ដែលធ្វើទៅបង្កផលប៉ះពាល់ធនធានធម្មជាតិជីវចម្រុះ ឬផ្លូវចេញចូលនាវាចរ។ ដោយឡែកពលរដ្ឋអាចសង់បានតែនៅលើទីតាំងចាស់ដែលកំពុងរស់នៅមិនអាចពង្រីកថ្មីជាដាច់ខាត។
កន្លងទៅអាជ្ញាធរស្រុកគិរីសាគរ និងមន្រ្តីជំនាញ ក៏បានចុះពិនិត្យនិងបញ្ឈប់ការដ្ឋានសំណង់គ្មានការអនុញ្ញាតជាច្រើនផងដែរនៅពេលរកឃើញថាខុសបទដ្ឋានបច្ចេកទេស ឬរំលោភបំពានចូលសមុទ្រយ៉ាងធ្ងន់ធ្ងរ។
លោក ម៉េង ផល្លា ម្ចាស់ផ្ទះលើទឹកម្នាក់នៅលើកោះស្តេច និយាយថា សំណង់ដែលពួកគាត់ធ្វើគឺគ្រាន់តែជួសជុលពីទម្រឈើមកទម្របំពងខៀវសុីម៉ង់ត៍វិញតែប៉ុណ្ណោះពីទម្រឈើក្រោមពុកប្រសិនបើមិនឱ្យពួកគាត់ធ្វើថាតើឱ្យពួកគាត់ទៅរស់នៅឯណា។ បើគ្មានដីធ្លីនៅលើគោកដូចពលរដ្ឋដ៏ទៃទៀតផងនោះ។ ដូច្នេះសុំអាជ្ញាធរនិងមន្រ្តីជំនាញ អនុគ្រោះដល់ពលរដ្ឋផង។
លោក ម៉េង ផល្លា សង្កត់ធ្ងន់ថា ធ្វើបង្គោលសសរក្នុងទឹកជាឈើងាយនឹងឆាប់ពុកផុយ និងចំណាយថវិកាច្រើនមកជួសជុលជារៀងរាល់ឆ្នាំ ដូច្នេះទិញទុយោចាក់បេតុងធ្វើបង្គោលសសរជំនួសឈើតែម្តង វារឹងមាំយូរឆ្នាំផងដែរនេះជាតម្រូវការចាំបាច់ស្ទើរគ្រប់ពេលដែលរស់នៅលើទឹកក្នុងឃុំកោះស្តេច ហើយវាពុំមែនជាការរំលោភបំពានលើផ្ទៃទឹករបស់រដ្ឋនោះទេ ពោលគឺគ្រាន់តែចង់បានលំនៅដ្ឋានរឹងមាំល្អ សម្រាប់ការរស់នៅ និងរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា បើទៅថ្ងៃមុខ ករណីរាជរដ្ឋាភិបាលមានគម្រោងចង់អភិវឌ្ឍន៍អ្វីពួកគាត់ក៏សុខចិត្តអនុវត្តទៅតាមផែនការ ប្រសិនមានការចាំបាច់ណាមួយ។ ព្រោះអាជ្ញាធរមិនអនុញ្ញាត្តឱ្យសាងសង់ជាលិខិតបទដ្ឋាន ដោយចំណីសមុទ្រជាសម្បត្តិរបស់រដ្ឋ។
រីស៊ត និងផ្ទះសំណាក់ កំពុងរីកដុះដាលគួរឱ្យកត់សម្គាល់នៅលើដែនកោះស្តេច ស្រុកគិរីសាគរ រីកចម្រើន ក៏ព្រោះប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍តែម្តង៕