(បាត់ដំបង)៖ លោក អ៊ុំ វ៉ុន សាម៉ន អាយុ៦៥ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គ្រប់អាណត្តិខ្ញុំតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពីព្រោះគណបក្សប្រជាជនកម្ពុជា
លោក វ៉ុន បានបញ្ជាក់ថា៖ «ខ្ញុំបានត្រៀមខ្លួនរួចហើយ ខ្ញុំបានបោះឆ្នោតគ្រប់អាណត្តិ ទោះមានគណបក្សច្រើនតែខ្ញុំបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ខ្ញុំយល់ថាគណបក្សប្រជាជនកម្ពុជា គឺល្អរំដោះខ្ញុំឱ្យរួចផុតពីរបបប្រល័យូជសាសន៍»។
បុរសវ័យ៦៥ឆ្នាំរូបនេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា មក គឺមានសមិទ្ធផលជាច្រើនជាបានកើតឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជា បានបាត់បង់ក្រោមការដឹកនាំប្រទេសរបស់របប ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែអ្នករំដោះប្រទេសជាតិនោះទេ ប៉ុន្តែ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូ ថ្នល់ សាលារៀន ប្រព័ន្ធទឹកស្អាត ភ្លើងអគ្គិសនីមានគ្រប់ភូមិដ្ឋានពលរដ្ឋ។
លោកអ៊ុំ វ៉ុន សាម៉ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងត្រូវនឹកគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត៕