(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំក្រុមការងារគណបក្សជិត៦០០នាក់ ដង្ហែក្បួនឃោសនាការរកសំលេងឆ្នោតក្នុងឃុំត្បែង និងឃុំសានគរ ស្រុកកំពង់ស្វាយ នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានថ្លែងថា សមាជិកសមាជិកាគណបក្សត្រូវជឿជាក់លើគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព ព្រោះគណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាពដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកស្រី ឃួន ឃុនឌី អំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕