(បាត់ដំបង)៖ អ្នកគ្រូ ព្រះធីរិទ្ធ ផលសុម៉ាលី ជាគ្រូបង្រៀននៅវិទ្យាល័យមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថ្លែងប្រាប់ក្រុមការងារព័ត៌មាន Fresh News ថា សម្រាប់ខ្លួនគាត់ផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
ជាមួយនឹងការត្រៀមទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រកដោយភាពឆ្លាតវៃ ក្នុងការដឹកនាំចង្កូតនាវាកម្ពុជា ឱ្យទទួលបាលការអភិវឌ្ឍទៅមុខលើគ្រប់វិស័យនោះ, អ្នកគ្រូ ព្រះធីរិទ្ធ ផលសុម៉ាលី ក៏បានអំពាវនាវដល់ជនរួមជាតិ ទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
អ្នកគ្រូ ព្រះធីរិទ្ធ ផលសុម៉ាលី បានវាយតម្លៃថា សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺមានល្អមែនទែន ដោយសារតែមានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ស្វែងរកអ្នកគាំទ្រ ចំណុចនេះ បានបង្ហាញពីការអនុវត្តយ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕
ខាងក្រោមនេះជាការលើកឡើងរបស់អ្នកគ្រូ ព្រះធីរិទ្ធ ផលសុម៉ាលី៖