(ក្រចេះ)៖ លោក ឈឿន ប៊ុនណារ័ត្ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្យប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងក្រចេះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជិត៧០០នាក់ នៅក្នុងបរិវេណវត្តក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ និងបង្រៀនគូសសន្លឹកឆ្នោតបានការជូនគណបក្សប្រជាជនកម្ពុជា។

លោក ហេង សុថា ប្រធានក្រុមការងារចុះជួយក្រុងក្រចេះ តំណាងលោក វ៉ា ថន ប្រធានគណបក្សខេត្ត បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានជួបជាមួយសមាជិកសមាជិកាទាំងអស់ក្នុងសង្កាត់ក្រគរ ជួបជួបជុំដើម្បីធ្វើពិធីឃោសនាស្វែងរកសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងនាមរូបលោកជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ យើងត្រូវដឹងថា ការសម្រេចចិត្តថានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ យើងត្រូវសម្រេចចិត្តថាគណបក្សមួយណាដែលបងប្អូន អាចផ្ញើរនូវសេចក្ដីសុខ ការពារសុខសន្តិភាពជូនបងប្អូនបានសូមបងប្អូនធ្វើការសម្រេចចិត្តឱ្យហើយ។

លោកបញ្ជាក់ទៀតថា ក្នុងនាមពលរដ្ឋខ្មែរដាច់ខាតត្រូវចូលរួមបោះឆ្នោត ហើយក្នុងនាមជាសមាជិកគណបក្សប្រជាជនត្រូវបំពេញកាត្តព្វកិច្ចអ្វីខ្លះ ក្នុងការគាំទ្រគណបក្ស ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព និងសម្បូរសប្បាយ មានការភិវឌ្ឍលើគ្រប់វិស័យជាបន្តទៅទៀត។

ហើយលោកក៏បានបង្រៀនរបៀបគូសសន្លឹកឆ្នោតជូនសមាជិកគណក្សទាំងអស់ អំពីសន្លឹកឆ្នោតបានការ លោកក៏បានប្រាប់ដល់លោកយាយលោកតាដែលមានអាយុច្រើនមិនអាចមើលឃើញ គូសសន្លឹកឆ្នោតមិនកើត សូមលោកយាយលោកតា ពឹងអ្នកណាដែលទឹកចិត្តឱ្យជូនទៅបោះឆ្នោតបានគ្រាន់តែប្រាប់មន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោតថា មើលមិនឃើញគេអនុញ្ញាតឱ្យហើយ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណបក្យប្រជាជនកម្ពុជា លោក ឈឿន ប៊ុនណារ័ត្ន បានលើកឡើងថា តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងនាមមន្រ្តីរបស់សម្ដេចតេជោ ហ៊ុន សែន សូមផ្ដាំផ្ញើរ និងអគុណចំពោះសមាជិកសមាជិកាទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់ជំនឿចិត្តដល់គណបក្ស ជាពិសេសការប្ដេចជ្ញាចិត្តក្នុងគាំទ្រគណបក្សប្រជាជនបន្តទៀត ហើយនៅសល់ពេលមួយសប្ដាហ៍ទៀត និងថ្ងៃបោះឆ្នោតរបស់យើងហើយ ថ្ងៃនោះហើយជាថ្ងៃលទ្ធិប្រធិបតេយ្យនៅកម្ពុជា។

លោកបញ្ជាក់ទៀតថា កាតព្វបកិច្ចរបស់ប្រជាជនកម្ពុជា គឺត្រូវទៅបោះឆ្នោត ដោយមិនមានការបង្ខិតបង្ខំ បោះដោយសេរី មិនដែលមានគណបក្សប្រជាជនទៅដឹកដៃ ឬទៅគាបសង្កត់ឱ្យប្រជាជនទៅបោះឆ្នោតជូនគណបក្សទេ ហើយសូម្យបងប្អូនបន្តការជឿជាក់ថាគណបក្សប្រជាជនកម្ពុជា មិនបោកប្រាស់ និងមិនភូតកុហក់នៅអ្វីដែលគណបក្សបានធ្វើនោះទេ លោកអំពាវនាវឱ្យសមាជិកសមាជិកាទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចជូនជាតិមាតុភមិ៕