(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោក សោ សាវឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់ ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ១,០៣៤នាក់ (ស្រី៥៧៦នាក់) ហែក្បួនឃោសនារកសំឡេងឆ្នោត។

ពិធីហែក្បួននេះ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់ ប្រើប្រាស់មធ្យោបាយរួមមាន៖ រថយន្ដ៧៨គ្រឿង និងម៉ូតូ ៣៦១គ្រឿង។

លោកអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀតតាមគោលនយោបាយ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះក្រុមការងារគណបក្ស សមាជិកគណបក្ស និងប្រជាពលរដ្ឋនៅឃុំព្រែកកក់ បានប្ដេជ្ញាចិត្តបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន រុងរឿងលើគ្រប់វិស័យបន្តទៀត៕