(ភ្នំពេញ)៖ លោក ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមទាំងសុខដុមរមនារបស់ប្រជាពលរដ្ឋ និងគ្រប់សាសនា។
ការអំពាវនាវបែបនេះរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្វើឡើងក្នុងឱកាសដែលលោក ដឹកនាំក្រុមការងារជួបសំណេះសំណាល និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតជូនដល់ប្រជាពលរដ្ឋនៅភូមិអូរត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕