(ភ្នំពេញ)៖ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៦​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៨​នាក់ ​(​ប្រុស​) ក្នុងនោះ មុខសញ្ញា​ជួញដូរ ៨​នាក់ និង​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន ​(ice) ៩.៥​ក្រាម​និង ២៣​កញ្ចប់​តូច​។​

​យោងតាម​របាយការណ៍​នៃការបង្ក្រាបគ្រឿងញៀនប្រចាំថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១ ភ្នំពេញ៖ ប​ង្រា្ក​ប ២​ករណី​, ឃាត់ខ្លួន ៣​នាក់​​ (​ប្រុស​), មុខសញ្ញា​ជួញដូរ ៣​នាក់​, មេ​តំ​ហ្វេ​តា​មីន ​(ice) ២​កញ្ចប់​តូច​, ទី​២. កណ្ដាល ៖ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ២​នាក់ ​(​ប្រុស​), មុខសញ្ញា​ជួញដូរ ២​នាក់​, មេ​តំ​ហ្វេ​តា​មីន ​(ice) ២០​កញ្ចប់​តូច​, ទី​៣. ត្បូងឃ្មុំ ៖ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ម្នាក់ ​(​ប្រុស​), មុខសញ្ញា​ជួញដូរម្នាក់​, មេ​តំ​ហ្វេ​តា​មីន ​(ice) ០.២៣​ក្រាម​, ទី​៤. កែប ៖ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ​ម្នាក់ ​(ប្រុស​), មុខសញ្ញា​ជួញដូរ ម្នាក់​, មេ​តំ​ហ្វេ​តា​មីន ​(ice) ១​កញ្ចប់​តូច​, ទី​៥. រត​ន​គី​រី ៖ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ១​នាក់ ​(​ប្រុស​), មុខសញ្ញា​ជួញដូរ ម្នាក់​, មេ​តំ​ហ្វេ​តា​មីន​ (ice) ៩.២៧​ក្រាម​៕