(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០២,៦៦៩នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៦៦៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២៩២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៨១៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,២៩៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៥៩៦នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២២,១៦៥នាក់, ដូសទី៤ចំនួន ៥,៣១១,៨៩១នាក់, ដូសទី៥ចំនួន ១,៩៦២,៧៩១នាក់ និងដូសទី៦ចំនួន ៤៨៧,៦៧០នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕