(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវភ្ញៀវទេសចរបារាំងមកលេងកម្សាន្តនៅកម្ពុជា និងអុជធូបគោរពដល់អ្នកបូជាជីវិត នៅ វិមានរំលឹកអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១
២៖ គណបក្ស Move Forward នឹងព្យាយាមស្នើឱ្យសមាជិកព្រឹទ្ធសភាថៃ លែងមានសិទ្ធិក្នុងដំណើការរើសនាយករដ្ឋមន្រ្តី ក្រោយបរាជ័យរបស់លោក Pita
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យរាជធានីភ្នំពេញមានវ័យចំណាស់ ៥៨៩ឆ្នាំ ក្លាយជារាជធានីប្រវត្តិសា្រស្តដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់
៤៖ ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំអាស៊ានកុំឱ្យក្លាយជាកូនអុក សម្រាប់ប្រទេសដទៃប្រើប្រាស់
៥៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង ជាការដាស់តឿនកុលបុត្រខ្មែរគ្រប់រូបឱ្យស្គាល់តម្លៃសន្តិភាព និងជួយទប់ស្កាត់សង្គ្រាម
៦៖ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកឡើងជាថ្មីពីភាពចាំបាច់ នៃផែនការសន្តិភាព ៥ចំណុច សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា
៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រគល់សមិទ្ធផលវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សា
៨៖ លោក វ៉ាង យី ប្រាប់ឱ្យលោក ប៊្លីនខិន ធ្វើការជាមួយចិន ដើម្បីស្តារទំនាក់ទំនងទ្វេភាគី
៩៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ
១០៖ ឥណ្ឌា ប្រកាសពីកិច្ចព្រមព្រៀងទិញយន្តចម្បាំងបន្ថែមពីបារំាង ខណៈលោក ម៉ូឌី កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស
១១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យស្ថានទូតបារាំង ប្រើប្រាស់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ និងពិធីផ្សេងៗ
១២៖ អ៊ុយក្រែន ទទួលបានការសន្យាផ្ដល់ជំនួយយោធាទំហំ ១.៦៨ពាន់លានដុល្លារ ក្នុងសប្ដាហ៍នេះ
១៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារ៤ចំណុចបន្ថែមទៀត ពាក់ព័ន្ធការមិនជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ខណៈសម្តេចអះអាងថា ក្រុមជ្រុលនិយមខ្មែរ គប្បីឈប់ធ្វើនយោបាយពឹងលើដង្ហើមអ្នកដទៃ
១៤៖ កូរ៉េខាងជើង ប្រាប់ UN ថាការធ្វើតេស្ដមីស៊ីល គឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួន
១៥៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២ ០៧២លានដុល្លារ នៅឆមាសទី១ ស្មើនឹង៥៨% នៃច្បាប់ថវិកា
១៦៖ បក្ស Pheu Thai អះអាងថា នឹងមិនរត់ចោលគណបក្ស Move Forward ឡើយ ទោះលោក Pita ជួបឧបសគ្គរាំងស្ទះក៏ដោយ
១៧៖ វិភាគអន្តរជាតិ៖ តើសត្រូវរបស់កូរ៉េខាងជើង មានអ្វីត្រូវភ័យពីមីស៊ីល ICBM ប្រើឥន្ធនៈរឹង?
- ព័ត៌មាន Fresh News Plus
១៖ ទីបំផុត Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកប្រាក់បានហើយ
២៖ ទីបំផុត Huawei វិលត្រឡប់ទៅកាន់ទីផ្សារស្មាតហ្វូន 5G វិញហើយ
៣៖ អ្នកផលិតរឿង «Squid Game 2» សុំការអធ្យាស្រ័យពីអ្នកដំណើរនៅអាកាសយាន្តដ្ឋាន Incheon ជុំវិញអាប្បកិរិយាមិនសមរម្យរបស់ក្រុមថត
៤៖ Juventus ត្រៀមដើរចេញពីគម្រោងបង្កើតលីគថ្មី European Super League
៥៖ ក្លិប Al-Nassr ត្រូវបានហាមឃាត់ពីការនាំយកកីឡាករថ្មី ដោយសារមិនសងបំណុល
៦៖ Everton ចុះកិច្ចសន្យានាំយកកីឡាករជើងចាស់ Young លើកិច្ចព្រមព្រៀង ១ឆ្នាំ
៧៖ ក្រុមជើងឯកកីឡាទាញព្រ័ត្រថ្នាក់ជាតិ មានឱកាសចូលរួមប្រកួតអន្ដរជាតិនានា
៨៖ ផលិតកម្ម YG ឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា Lisa សមាជិកក្រុម Blackpink ចាកចេញពីក្រុមហ៊ុន
៩៖ អ្នកតំណាងក្នុងវិស័យហូលីវូដ ប្រឹងប្រែងពិភាក្សាគ្នាលើកចុងក្រោយនៅសប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចៀសកូដកម្មជាលើកទីពីរ ក្នុងវិស័យកំសាន្ត
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)