(កំពង់ធំ)៖ ប្រជាពលរដ្ឋឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៥០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ តាមរយៈអភិបាលខេត្តកំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលស្រុកស្ទោង ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកកសិផលបានងាយស្រួល។

ប្រទេសជាតិមានសុខសន្តិភាពនោះហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវមានការអភិវឌ្ឍជាបណ្ដើរៗ ដូច្នេះហើយមានតែសុខសន្តិភាពតែមួយគត់ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះ គឺមិនមានអ្វីអាចមកដោះដូរបានឡើយ។ ដូចនេះសូមពុកម៉ែបងប្អូនទាំងអស់ ត្រូវនាំគ្នាជួយថែរក្សានៅសុខសន្តិភាពនេះ ព្រមទាំងប្តេជ្ញាការពារសុខសន្តិភាពនេះឲ្យបាន១០០ភាគរយ។

ប្រជាពលរដ្ឋសម្តែងភាពសប្បាយរីករាយយ៉ាងខ្លាំងដោយសារពីមុនបងប្អូនមានការលំបាកមិនដែលមានផ្លូវស្រួលដូចពេលនេះ បើទោះបីមានការប៉ះពាល់នូវ របង ដំណាំ ក៏ដោយបងប្អូនចូលរួមលះបង់ដើម្បីប្រយោជន៍រួម និងប្តេជ្ញាគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ពិសេសបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជារដ្ឋនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន៕