(ភ្នំពេញ)៖ ជនសង្ស័យល្មោភកាម៣នាក់ ក្នុងចំណោម៦នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈបក្ខពួក៣នាក់ទៀត បាននិងកំពុងរត់គេចខ្លួនដោយពាក់ព័ន្ធករណីរំលោភបូក សេពសន្ទវៈលើនារី ម៉ាស្សាម្នាក់យ៉ាងសាហាវព្រៃផ្សៃ។
ហេតុការណ៍ចាប់រំលោភនារីម៉ាស្សានេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីទាបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តប្រជុំសាគរ ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលបានតាមចាប់ខ្លួន ជនសង្ស័យ៣នាក់។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះកុយ រិទ្ធី ហៅទ្រូអាយុ ៣៣ឆ្នាំ មានមុខរបរកម្មករសំណង់ ទី២-ឈ្មោះហេង វិរះ ហៅកណ្ដុរ អាយុ២០ឆ្នាំ មានមុខរបរកម្មករសំណ ង់ និងទី៣-ឈ្មោះវែង ច័ន្ទរដ្ឋា ហៅទ្រីវ អាយុ២០ ឆ្នាំ មានមុខរបរជាកងទ័ព ជនត្រូវជាប់សង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ដោយឡែកជនត្រូវសង្ស័យ៣នាក់ទៀតដែលកំពុងរត់គេចខ្លួននោះរួមមាន៖ ទី១ឈ្មោះ វិ ញាញ់ ទី២ឈ្មោះភ័ក្ដ្រ និងទី៣-ឈ្មោះវាន់ ។ រីឯនារីរងគ្រោះមានឈ្មោះ ន ស ន អាយុ ២៣ឆ្នាំ មានមុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១១៨ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា បើតាមការរៀបរាប់ឲ្យដឹងពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើត ហេតុនៅយប់ទាបភ្លឺ ឈានចូលថ្ងៃទី២៨ កក្កដា រូបនាងបា នដើរនិយាយទូរស័ព្ទតាមដងផ្លូវទន្លេសាបពីត្បូងមកជើងស្រាប់តែដើរ ដល់មុខក្លោងទ្វារវត្តប្រជុំសាគរហៅវត្តថ្មី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ដោយម្នាក់ឈ្មោះ វិ ញាញ់ បាយកដំបងឆក់លើរូបនាង ខណៈនោះ ជនសង្ស័យឈ្មោះ ហេង វិរះ ហៅកណ្ដុរ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ១គ្រឿង ម៉ាកIPhone រួចរត់ចូលក្នុងវត្តបាត់ ស្រមោលតែម្ដង ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា មួយសន្ទុះ ក្រោយមកក៏លេចមុខបក្ខពួក ជនសង្ស័យម្នាក់ទៀតឈ្មោះ កុយ រិទ្ធី ហៅទ្រូ បានជិះម៉ូតូមកដឹកនាងដោយធ្វើឡេះជូនទៅ ប្ដឹងសមត្ថកិច្ចប៉ុន្តែបែរជាដឹកនាងចូលទៅក្នុងវត្តប្រជុំសាគរ ក្បែរចេតីយ៍ជាប់របងវត្តទៅវិញ ដោយមានបក្ខពួកជនសង្ស័យរងចាំនៅទីនោះ ចំនួន៥នាក់ទៀត ដោយអូសនាងគម្រាមសម្លាប់បង្ខំដោះសំលៀកបំពាក់ ដោយយក ដំបងឆក់គម្រាមសម្លាប់នាង បើហ៊ានស្រែក រួចក្រុមបក្ខពួកជនត្រូវសង្ស័យ នាំគ្នារំលោភបូកម្នាក់ម្ដងទាល់តែបានសម្រេចទាំង៦នាក់ ។
ជនរងគ្រោះបានរៀបរាប់បន្តថា បន្ទាប់ពីរំលោភរួច ក្រុមជនសង្ស័យបានគម្រាមយកជញ្ជៀនមាសមួយវង់ និងនាឡិកាដៃមួយគ្រឿង ព្រមទាំងកាបូបយួរមួយ មានថវិកា២៥$ថែមទៀតផង រួចក្រុមបក្ខពួកជនត្រូវសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
លោក ឯក សេរីវុធ បានបន្តថា ក្រោយពីទទួលបានពាក្យ បណ្ដឹងរបស់ស្ត្រីរងគ្រោះភ្លាមថាមានករណីបង្ខិតបង្ខំរំលោភលើរូបរាងកាយ បង្កដោយជនសង្ស័យមួយក្រុមមានបក្ខ ពួក៦នាក់ កម្លាំងនគរបាលមូលដ្ឋានយើងបានសហការ ស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីកើតហេតុ ដោយកំណត់បានអត្តសញ្ញាណជនត្រូវសង្ស័យ ទើបឈានដល់ការបង្ក្រាប ឃាត់ខ្លួនបក្ខពួកបានចំនួន២នាក់ ក្នុងចំណោម៦នាក់ ដើម្បីសួរនាំ។
ក្រោយសួរនាំប៉ុន្មានម៉ោងក្រោយ កម្លាំងនគរយើងក៍បានតម្រុយខ្លះ ទើបបន្តស៉ើបអង្កេតរហូតដល់ រសៀលថ្ងៃខែឆ្នាំដដែ លនេះ បានឈានទៅបង្ក្រាបនិងឃាត់ខ្លួនបក្ខពួក១នាក់ បន្ថែមទៀតតែម្ដងដោយដកហូតបាននូវវត្ថុតាង មួយចំនួនដូចជាម៉ូតូ១គ្រឿងម៉ាក Today ពណ៍ខៀវលាយប្រផេះ ពាក់ស្លាកលេខ ១BT-១៨៩៦ នាឡិការដៃចំនួន២គ្រឿង និងជញ្ជៀនមួយវង់ផងដែរ ។
លោកបានបន្ថែមថា បច្ចុប្បន្នជនត្រូវជាប់ពាក់ព័ន្ធករណីគម្រាមរំលោភបូកលើស្ត្រីរងគ្រោះបាននិងកំពុងបន្តឃុំខ្លួនសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់។
ចំណែកបក្ខពួកដែលនៅសេស សល់៣នាក់ដែលរត់គេចខ្លួនកម្លាំងនគរបាលកំពុងបន្ត ស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោស តាមច្បាប់ ៕