(កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម បានថ្លែងជំរុញទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរ ធម្មការខេត្តកំពង់ចាម ទាំងអស់ត្រូវពង្រឹងការងារកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមលើកតម្កើងសាសនា កាន់តែរីកចម្រើនតទៅទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការថ្លែងទៅកាន់មន្រ្តីរបស់ខ្លួនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ខណ:ដែលលោកទេសរដ្ឋមន្ត្រី បាន អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦- ២០១៧ នៃពុទ្ធិសាកលវិទ្យាលយ័ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាមដើម្បីដំណើការសិក្សាស្របតាមកម្មវិធីសិក្សានៃពុទ្ធិកសិក្សា។
ក្រោយបញ្ចប់កម្មវិធី លោករដ្ឋមន្រ្តី និងគណ:ប្រតិភូ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ជួយជាមួយមន្ត្រី នៃមន្ទីរធម្មការនិង សាសនាខេត្តកំពង់ចាម ទាំងអស់ផងដែរ៕