(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស សូមអនុញ្ញាតឱ្យបុគ្គលិក និយោជិតដែលបម្រើការងារក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ការអំពាវនាវនេះគឺដើម្បីបន្តចូលរួមយ៉ាងសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ពិសេសស្របតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ព្រមទាំងដើម្បីគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជាទាំងអស់គ្នា៕