(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ពីពហុកីឡដ្ឋានជាតិអូឡាំពិក កន្លែងដែលក្រុមកីឡាករជម្រើសជាតិកម្ពុជា និងសិង្ហបុរី ប្រកួត លក្ខណៈមិត្តភាពនោះ បានឲ្យដឹងថា មានក្រុមអ្នកទៅទស្សនាបាល់ទាត់នេះពីរក្រុម បានផ្ទុះជម្លោះវាយតប់គ្នាបណ្តាលឲ្យយុវតី និងយុវជនពីរនាក់រងរបួស។ ក្រោយផ្ទុះជម្លោះភាគីជម្លោះ ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដែលរក្សាសន្តិសុខសណ្តាប់ធ្នាប់កន្លែងប្រកួតបាល់ទាត់ឃាត់ខ្លួនភ្លាមៗផងដែរ។
យោងតាមការទំព័រ Facebook របស់សមត្ថកិច្ច បានឲ្យដឹងថា គូរជម្លោះបានប្រើកាំបិតកាប់ យុវតីម្នាក់រយះក្បាល និងបុរសម្នាក់ដាច់សរសៃដៃ។ ប្រភពដដែលនេះបន្តថា ជម្លោះ បានកើតមាននៅមុនការប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិរវាងកម្ពុជា និងសិង្ហបុរី នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
តាមរយៈគេទំព័រកងរាជអាវុធហត្ថ បានឲ្យដឹងថា ជម្លោះឈានដល់អំពើហិង្សា បានកើតឡើងសារពាក្យសំដីទាស់ទែងគ្នា នៅអំឡុងពេលភ្លៀងចាប់ផ្តើមបង្អុរឡើង នៅម៉ោងប្រមាណជាង ៦ល្ងាច៕