(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្តរជាតិរវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុមក្នុងតំបន់អាស៊ានដូចគ្នា សិង្ហបុរី នៅស្តាតអូឡាំពិក ចាប់ផ្តើមហើយនាម៉ោង ៧៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោយភ្លៀងរាំង។
ការប្រកួតមិត្តភាពអន្តរជាតិនេះ ត្រូវបានពន្យារពេលរហូតដល់ទៅ ១ម៉ោង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង មិនអាចប្រ កួតបាន និងទឹកដក់ពេញទីលាន ស្របពេលដែលអ្នកទស្សនាផ្ទាល់បានមកដល់ពេញស្តាតអស់ហើយនោះ។
ការប្រកួតនេះដែរ ត្រូវបានធ្វើឡើង ខណៈក្រុមទាំងពីរខាងលើសុទ្ធតែត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នាពេលខាងមុខដូចគ្នា ដោយខានជួបគ្នារយៈពេលជិត១ឆ្នាំមកផងដែរ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៥ មក៕