(កណ្ដាល)៖ លោក ហាក់សុខមករា អនុប្រធានទី១ ក្រុមការងារគណបក្សចុះសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះតាមខ្នងផ្ទះ ជួបសមាជិកបក្ស នាពេលយប់ ដែលជាប់បម្រើការងារនាពេលថ្ងៃ បង្រៀនគូសសន្លឹកឆ្នោត ស្គាល់លេខរៀងទី១៨ គណបក្សប្រជាជនកម្ពុជា និងបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឲ្យការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា ក៏បានជំរុញឲ្យក្រុមការងារបន្តនាំសារសំខាន់ របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋឲ្យបានជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

លោក ហាក់ សុខមករា បានណែនាំឲ្យក្រុមការងារ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនា ស្វែងរកសម្លេងឆ្នោត ឲ្យបានសកម្មបំផុត។

លោក ហាក់ សុខមករា ក៏បានប្រាប់ឲ្យគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត៕