(កំពង់ធំ)៖ លោក សោម ស៊ុន ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានជួបប្រជុំណែនាំភារកិច្ចដល់ប្រធានក្រុមបក្ស ក្នុងការគ្រប់គ្រងដឹកនាំសមាជិកគណបក្ស និងត្រួតពិនិត្យរាល់ឯកសារផ្សេងៗ ដើម្បីត្រៀមទៅបោះឆ្នោត នៅតាមខ្នងផ្ទះនីមួយៗ ព្រមទាំងបានណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ភូមិគោកសណ្តែក ប្រមាណ១០០នាក់ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

លោក សោម ស៊ុន បានបន្ត ថាមានគណបក្សប្រជាជនកម្ពុជាគឺមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យដូច
បច្ចុប្បន្ន។ មានគណបក្សប្រជាជនកម្ពុជាប្រទេសជាតិ និងបន្តឈានទៅរកការអភិឌ្ឍរីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសនានានៅលើពិភពលោកផងដែរ។

លោកអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀតតាមគោលនយោបាយ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះប្រធានក្រុមបក្ស សមាជិកគណបក្ស និងប្រជាពលរដ្ឋនៅភូមិគោកសណ្តែក បានប្ដេជ្ញាចិត្តបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន រុងរឿងលើគ្រប់វិស័យបន្តទៀត៕