(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក ស៊ាវ ធានលៀង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើដំណើរទស្សនកិច្ចសិក្សាដើម្បីដកពិសោធន៍ការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៣។
ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើននាក់។
ឆ្នាំ២០២៣នេះ គឺជាឆ្នាំខួប៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ហើយក៏ជាឆ្នាំមិត្តភាព រវាងចិន និងកម្ពុជាផងដែរ៕