(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន៥រូប។
មន្រ្តីទាំងនោះ ត្រូវបានតែងតាំងដូចតទៅ៖
១- លោក កេត សោផាន់ ជា រដ្ឋលេខាធិការ
២- លោក ខេង សិទ្ធិគុណ ជា រដ្ឋលេខាធិការ
៣- លោក ទូច សុផារត្ន ជា អនុរដ្ឋលេខាធិការ
៤- លោក ណី សំអុល ជា ប្រធានក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍
៥- លោក ភិន វិជ្ជាវឌ្ឍនា ជា អគ្គាធិការ នៃអគ្គាធិការដ្ឋាន។