(ភ្នំពេញ)៖ ដោយសារតែភ្លៀងខ្លាំង លាយឡំនឹងខ្យល់ផងដែរនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពន្យារ ពេលប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមសិង្ហបុរី។នៅពេលនេះភ្លៀងបានថមថយទៅវិញ តែមិនទាន់ដាច់គ្រាប់នៅឡើយទេ ខណៈដែលក្រុមមន្រ្តីបច្ចេកទេសកំពុងត្រួត ពិនិត្យទីលាន និងបូមទឹកចេញផងដែរ។
តាមគម្រោងការប្រកួតនេះ បាល់ចាប់ផ្តើមវិលនៅម៉ោង ៦៖៣០នាទី តែអាចនឹងចាប់ផ្តើមនៅម៉ោង ៧៖០០នាទីយប់ វិញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនអាចប្រកួតបាន៕