(ត្បូងឃ្មុំ)៖ លោក ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្សជាគណកម្មការអាចារ្យវត្តទាំង១៣ និងថ្នាក់ដឹកនាំវិហារឥស្លាមទាំង៧ ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ លោក ឈួរ សុបញ្ញា ក៏បានជំរុញទៅដល់គណ:កម្មការអាចារ្យ និងថ្នាក់ដឹកនាំ វិហារឥស្លាមទាំង៧ ជួយប្រកាសផ្សព្ចផ្សាយឲ្យបរិ ស័ទទាំងអស់ដែលជា សមាជិក សមាជិកាគណបក្សឃុំ និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
នៅថ្ងៃដដែលនោះផងដែរ លោក ឈួរ សុបញ្ញា ក៏បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក ញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់លោកគ្រូអ្នកគ្រូចំនួន ២០០នាក់ យុវជនគណបក្សឃុំចំនួន ៨១នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ២២នាក់ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕