(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦នេះ បានរួមគ្នាបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនជាកៅអីថ្ម ដល់សាលាបឋម សិក្សាភ្នំដូនពេញចំនួន១១ ក្រោមអធិបតីភាពរបស់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជារឿយៗតែងតែចុះបង្រៀនពីរបៀបសម្អាត និងថែរក្សាមាត់ធ្មេញដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាភ្នំដូនពេញ ក៏ដូចជាសាលានានាទាំងរដ្ឋ និងឯកជន ក្នុងគោលបំណងលើកកម្ពស់សុខភាពមាត់ធ្មេញដល់កុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មាតាបិតាទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញ របស់បុត្រ ធីតារបស់ខ្លួន ដោយដាស់តឿនពួកគាត់ឲ្យសម្អាតធ្មេញរៀងរាល់ក្រោយពេលញាំអាហាររួច និងនាំពួកគាត់អ្នកមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង ដើម្បីឲ្យគ្រូពេទ្យធ្មេញត្រួតពិនិត្យ សម្អាត ហើយបង្រៀនពួកគាត់ពីរបៀបសម្អាត និងថែរក្សាមាត់ធ្មេញអោយបានត្រឹមត្រូវ។
ពិសេស អស់រយៈពេល ២០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញ ដែលមានគុណភាព និងបច្ចេសទេស ខ្ពស់ ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុត លំដាប់អន្តរជាតិក្នុងទីក្រុងភ្នំពេញ។
ជាងនេះទៅទៀត គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក លោកស្រី អ្នកនាងកញ្ញា និងអាណាព្យាបាលរបស់កុមារ ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។
ព័ត៌មានលម្អិតសូមទៅកាន់វេបសាយរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ៖ www. roomchang.com ៕