(កណ្ដាល)៖ លោក ស៊ុយ ឆៃលាង អតីតសកម្មជនគណបក្សភ្លើងទៀន បានថ្លែងពីគុណសម្បត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំកសាងប្រទេសជាតិពីផេះផង់ មកស្គាល់ពីការរីកចម្រើន ពិសេសគឺប្រទេសជាតិមាន សុខសន្តិភាព និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ហើយកុំជឿទៅលើការញុះញង់របស់ក្រុមអគតិមួយចំនួន ដែលញុះឱ្យបងប្អូនគូសសន្លឹកឆ្នោតដែលផ្ទុយទៅនឹងការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ថ្លែងសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេតត្តកណ្ដាល លោក ស៊ុយ ឆៃលាង បានថ្លែងថា លោកធ្លាប់បានបម្រើលោក សម រង្ស៊ី ជាង២០ឆ្នាំមកហើយ តែឃើញថា គ្មានចំណុចណាដែលអាចទៅមុខរួចសោះ ហើយរលាយបក្សថែមទៀត ដឹកនាំយូរៗទៅកាន់តែអស់អ្នកគាំទ្រ រីឯសម្ដេចតេជោវិញ គិតតែខំកសាង្រទេសជាតិឲ្យរីកចម្រើនឡើង ប្រទេសជាតិសម្បូរសប្បាយ រីករាយ ប្រជាជនមានសេចក្ដីសុខ និងមានជីវភាពកាន់តែធូរធារឡើង។
ខាងក្រោមនេះ ជាវីដេអូរបស់អតីតសកម្មជនគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាល៖