(ភ្នំពេញ)៖ ភ្លៀងបានចាប់ផ្តើមធ្លាក់ជាខ្លាំង គ្រាដែលការប្រកួតជិតដល់ម៉ោងប្រកួតហើយនោះ រវាងក្រុមបាល់ទាត់គោ ព្រៃកម្ពុជា ប៉ះក្រុមសិង្ហបុរី នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្នុងមិត្តភាពអន្តរជាតិ។
តែយ៉ាងណាក៏ដោយ បើទោះបីជាភ្លៀងកំពុងតែខ្លាំង លាយឡំនឹងខ្យល់បែបនេះ ខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់សម្រេចផ្អាក និងពន្យារពេលប្រកួតនៅឡើយទេ ដោយកំពុងរង់ចាំមើលផងដែរ ព្រោះថា ស្មៅសិប្បនិម្មិតក្នុងទី លានប្រកួត អាចនឹងស្រួលជាងបញ្ជូនទឹកចេញ ជាងស្មៅធម្មជាតិ។
សូមរំលឹកផងដែរថា តម្លៃសំបុត្រចូលទស្សនាមាន២ប្រភេទ តម្លៃ ១០០០០រៀល ក្រោមដំបូល និងតម្លៃ ៥០០០រៀល នៅក្រៅដំបូល៕