(កំពង់ធំ)៖ ប្រជាពលរដ្ឋឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥.៥០០ម៉ែត្រទទឹង ៧ម៉ែត្រ តាមរយៈលោក គុយ លាងគី និងលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ដើម្បីឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរទៅសាលា និងដឹកកសិផលទៅកាន់ទីផ្សារបានស្រួល។

ប្រជាពលរដ្ឋសម្តែងភាពសប្បាយរីករាយ ប្តេជ្ញាគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ពិសេសបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជារដ្ឋនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន។

ក្រោមដំបូលសន្តិភាពប្រជាជនទាំងអស់រស់នៅដោយសុខសាន្ត មិនមានការភ័យខ្លាចក្តីបារម្មណ៍ផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការរស់នៅទទួលទានប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ កាលណាប្រទេសជាតិមានសុខសន្តិភាពនោះ ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវមានការអភិវឌ្ឍជាបណ្ដើរៗ ដូច្នេះហើយមានតែសុខសន្តិភាពតែមួយគត់ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះ គឺមិនមានអ្វីអាចមកដោះដូរបានឡើយ។

ដូចនេះសូមពុកម៉ែបងប្អូនទាំងអស់ ត្រូវនាំគ្នាជួយថែរក្សានៅសុខសន្តិភាពនេះ ព្រមទាំងប្តាជ្ញាការពារសុខសន្តិភាពនេះឲ្យបាន១០០ភាគរយ៕