(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំង រស់នៅទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨។
ប្រជាពលរដ្ឋបើទោះរស់នៅក្រៅប្រទេសយ៉ាងណាក្ដី ដែលបានប្រកាសជំហរអំពីការគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់ អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
ជាមួយគ្នានេះ ពួកគាត់ក៏បានប្រកាសពីការប្រឆាំងដាច់ខាតចំពោះការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់ប្រទេសមួយចំនួន គ្រាដែលកំពុងដើរត្រូវបានគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
សូមទស្សនាវីដេអូខាងក្រោម៖