សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមន្រ្តីរៀបចំស្តង់ដារផ្សារដែលសម្តេចកសាង ឱ្យដូចៗគ្នា ជូនអាជីវករ
28-07-2016 17:43
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមន្រ្តីពាក់ព័ន្ធរៀបចំស្តង់ដារ មួយច្បាស់លាស់ និងដូចៗគ្នា សម្រាប់គ្រប់ផ្សារទាំងឡាយណា ដែលសម្តេចបានសាងសង់ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួនកន្លងមក។
សម្តេចបានមានប្រសាសន៍បែបនេះ ខណៈជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុងក្នុងខេត្តក្រចេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់បន្ថែមទៀត ដោយបាន ចេញជាបទបញ្ជា ទៅកាន់មន្រ្តីរថា ផ្សារទាំងឡាយណាដែលសម្តេច បានជួយសាងសង់ កន្លងមក ត្រូវតែមានការបញ្ជាក់ជាលិខិតមួយច្បាស់លាស់ ជូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារនោះ អំពីការលក់ដូរ ដោយគ្មានអាណត្តិ ឬការលក់ដូរ តកូនតចៅជា រៀងរហូត។
សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ បានជួយសាងសង់ផ្សារជូនដល់ប្រជាពលរដ្ឋនៅ ផ្សារស្ទឹងត្រែង, ផ្សារស្ទឹង សែនកំពង់ធំ, ផ្សារខេត្តពោធិ៍សាត់ , ផ្សារក្រុងព្រះសីហនុ ,ផ្សារក្រចេះ និងផ្សារផ្សេងៗទៀត៕